សំនួរចម្លើយដែលឧស្សាហ៍ជួបប្រទះ

  • សំនួរ៖ កូនរបស់ខ្ញុំអៀនណាស់ តើគេសាកសមនឹងចូលរៀនឬទេ?
  • ចម្លើយ៖Joy English ប្រើប្រាស់រឿងនិទានក្នុងការបង្រៀន ដោយប្រើប្រាស់ការបង្រៀនបែបសប្បាយៗ ដើម្បីអោយកុមារធំធាត់តាមរយៈការលេងហ្គេម និងវិធីរៀនសូត្របែបងាយស្រួលធូរស្រាល អាចធ្វើអោយកុមាររិតតែចូលរួមក្នុងបរិយាកាសភាសាអង់គ្លេសសុទ្ធបានយ៉ាងលឿន។

  • សំនួរ៖តើអាណាព្យាបាលគួរធ្វើយ៉ាងណាដើម្បីជួយក្នុងការរៀនសូត្រនៅផ្ទះ? តើមានកិច្ចការធ្វើនៅផ្ទះឬអត់?
  • ចម្លើយ៖ នៅក្នុងឯកសារបង្រៀនមានបូករួមទាំងសៀវភៅពុម្ពនិងសៀវភៅកិច្ចការ អាចជួយលោកអ្នកនិងបុត្រធីតាត្រៀមរៀបចំនិងរំលឹកមេរៀនជាមួយគ្នា។

  • សំនួរ៖ តើក្នុងម៉ោងសិក្សានិមួយៗមានប៉ុន្មាននាទី?
  • ចម្លើយ៖ ម៉ោងសិក្សានិមួយៗមាន100នាទី។

  • សំនួរ៖ តើកម្មវិធីសិក្សាទាំងអស់សុទ្ធតែប្រើភាសាអង់គ្លេសឬ?
  • ចម្លើយ៖ ត្រឹមត្រូវហើយ។ គ្រប់កម្មវិធីសិក្សាទាំងអស់សុទ្ធតែបង្រៀនជាភាសាអង់គ្លេស ដើម្បីអភិវឌ្ឍសមត្ថភាពការស្វែងយល់និងការត្រិះរិះជាភាសាអង់គ្លេស។ កុមាររួសរវើកជាងអ្វីដែលមនុស្សពេញវ័យគិត។ លោកអ្នកអាចស្វែងយល់ពីស្ថានភាពបុត្រធីតាតាមរយៈកម្មវិធីសិក្សាសាកល្បង។

  • សំនួរ៖ ខ្ញុំបារម្ភថាកូនរបស់ខ្ញុំមិនចូលចិត្តរៀន។
  • ចម្លើយ៖Joy English បានបញ្ចូលសកម្មភាពសព្វបែបយ៉ាងទៅក្នុងកម្មវិធីសិក្សា ឧទាហរណ៍ ការច្រៀង ការរាំ ការសម្តែងតួ និងការនិយាយរឿងនិទាន។ ក្រៅពីនេះ គ្រូក៏នឹងផ្តល់ជូនការណែនាំកម្មវិធីសិក្សាដែលសមរម្យផ្អែកតាមចរិកលក្ខណៈរបស់កុមារម្នាក់ៗ។

  • សំនួរ៖តើJoy Englishខុសគ្នានឹងសាលាភាសាអង់គ្លេសដ៏ទៃកន្លែងណាខ្លះ?
    • សិក្សាភាសាអង់គ្លេសតាមរយៈអត្ថន័យរឿងនិទានល្បីៗ អាចរៀនភាសាអង់គ្លេសយ៉ាងមានប្រសិទ្ធភាពក្នុងពេលដែលលេងយ៉ាងសប្បាយ។
    • អក្សរដែលមានស្ទាយសៀវភៅគំនូរដ៏ពិនប្រសប់។
    • ការរៀបចំកន្លែងអង្គុយជាអក្សរ Uនិងបរិយាកាសតូច ងាយស្រួលក្នុងការប្រាស័យទាក់ទង។