សេចក្តីណែនាំអំពីស្ថាបនិក

លោកប្រធាននាយក ឆិន ភីងសាន
Joyដែលធ្វើអោយពិភពលោកជោគជ័យ

ភាសាអង់គ្លេសJoyយកអ្នកសិក្សាជាចំបង ប្រកាន់ភ្ជាប់នូវស្មារតីនិងទស្សនៈបង្រៀនដែលបង្ហាញពី"ក្តីស្រលាញ់និងភាពយកចិត្តទុកដាក់" ធ្វើការឆ្នៃប្រឌិតជាអតិផលក្នុងវិស័យបង្រៀនភាសាអង់គ្លេស ដោយទទួលស្គាល់យ៉ាងជ្រាលជ្រៅថា ការអប់រំគឺជាផ្លូវដែលមិនអាចត្រលប់ក្រោយមួយដែលជាអំរែកធ្ងន់ហើយវែងឆ្ងាយ ចាប់បង្កើតឡើងតាំងពីឆ្នាំ1981រហូតមកដល់បច្ចុប្បន្នប្រមាណ40ឆ្នាំពេញ យើងខ្ញុំរំពឹងទុកថានឹងបណ្តុះបណ្តាលមនុស្សមានទេពកោសល្យ"Joy"សម្រាប់តៃវ៉ាន់និងពិភពលោកទាំងមូលនាពេលអនាគត់។

នាយកផ្នែកបង្រៀន​ ហ័ង យិភៃ
ការស្រឡាញ់និងយកចិត្តទុកដាក់ពី"Joy"

「Joy」គឺជាដំណឹងល្អ។ Joy to the Worldគឺជាបទចម្រៀងណូអែលបុរាណក្លាសេកដែលមនុស្សគ្រប់រូបស្គាល់និងដឹងច្បាស់ ជាង40ឆ្នាំមកនេះ​ 「Joy」គឺចង់ពាំនាំដំណឹងល្អមកជូនមនុស្សក្នុងលោក── រៀនភាសាអង់គ្លេសយ៉ាងសប្បាយនិងមានប្រសិទ្ធិភាព។ ដើម្បីគោលដៅមួយនេះ 「Joy」បានប្រែក្លាយពីមនុស្សពីរនាក់មកជាមនុស្សមួយក្រុម ជាក្រុមមួយដែលអោយតម្លៃយ៉ាងក្រាស់ក្រែលលើការអប់រំ ជាក្រុមមួយដែលយកការអប់រំជាបេសកកម្មប្រចាំជីវិត ជាក្រុមមួយដែលឆ្នៃប្រឌិតមិនឈប់ឈរ ហើយរិះរកគំនិតថ្មីមិនឈប់ឈរដើម្បីប្រមូលផ្តុំមតិទូទៅ។

អគ្គនាយកJenny Chen
បណ្ឌិតផ្នែកអប់រំនៃសាកលវិទ្យា័យColumbiaសហរដ្ឋអាមេរិក អ្នកត្រួសត្រាយ

Dr. Jenny Chen​ មានសញ្ញា័ត្រអនុបណ្ឌិតនិងបណ្ឌិតផ្នែកអប់រំពីសាកលវិទ្យាល័យColumbiaសហរដ្ឋអាមេរិក និងសញ្ញាប័ត្រអនុបណ្ឌិតនៃវិទ្យាស្ថានអប់រំរបស់សាកលវិទ្យាល័យStandfordសហរដ្ឋអាមេរិក គាត់មានកូនប្រុសម្នាក់ស្រីម្នាក់ គាត់គឺជាអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេសកុមារ។ ក្រោយពីការស្រាវជ្រាវនិងអភិវឌ្ឍន៍បុរេប្រទានលើប្រព័ន្ធបង្រៀនឥតឈប់ឈរជាច្រើនឆ្នាំមក ក៏នាំចូលការបង្រៀនភាសាអង់គ្លេសដែលមាននិន្នាការថ្មីបំផុត— ​"ការបញ្ចូលរឿងនិទានចូលក្នុងការបង្រៀន" "ការបង្រៀនដោយភាសាអង់គ្លេសសុទ្ធ" ស្ថាបនានូវកម្មវិធីសិក្សាភាសាអង់គ្លេសជំនាញដែលសាកសមទៅនឹងកុមារ បណ្តុះសមត្ថភាពដែលតភ្ជាប់ទៅកាន់អន្តរជាតិតាំងពីតូច។

លក្ខណៈពិសេសរបស់Joy English

ផែនការកម្មវិធីសិក្សាទាំងមូល

Joy Englishតែងតែយកតម្រូវការរបស់កុមារដាក់នូវលេខរៀងអទិភាព មិនថាការរៀបចំឯកសារបង្រៀនឬទីកន្លែង គោលដៅគឺសង្ឃឹមថាកសាងបន្ទប់រៀននិងបរិយាកាសរៀនសូត្រដែលមានសុវត្ថិភាពនិងផាសុកភាពមួយ កុមារអាចសិក្សាលេងដោយសេរីនៅក្នុងទីលំហរមួយដែលភ្លឺស្រលះនិងធំទូលាយ។

យកកុមារជាគោលកណ្តាល បណ្តុះសមត្ថភាពប្រឈមនឹងអនាគត

កុមារគឺជាកម្មវត្ថុនៃការអប់រំ រាល់សកម្មភាពសុទ្ធតែគិតពីកុមារជាចំនុចចាប់ផ្តើម។ ភាសាអង់គ្លេសពុំមែនជាមុខវិជ្ជាមួយឡើយ វាគឺជាភាសានៃការរស់នៅ ត្រូវបញ្ចូលការសិក្សាច្រើនផ្នែកទៅក្នុងឯកសារនិងរបៀបបង្រៀន ព្រមទាំងប្រើ"ការបង្រៀនបែបសប្បាយៗ"ដែលជាសភាពរៀនសូត្រខ្ពស់បំផុតបណ្តុះសមត្ថភាពប្រឈមនឹងអនាគតរបស់កុមារ។

បញ្ចូលរឿងនិទានក្នុងការបងៀន សន្សំសមត្ថភាពភាសាអង់គ្លេសខ្លាំង

នៅពេលរៀនហាក់ដូចជាស្ថិតខ្លួននៅក្នុងសាច់រឿងនិទាន ប្រើការបង្រៀនដោយប្រើរឿងនិទានជាភាសាអង់គ្លេសសុទ្ធ ដើម្បីអោយកុមារកាន់តែចូលក្នុងស្ថានភាពរឿងនិទានស្គាល់ពាក្យ ​វេយ្យាករណ៍និងការសន្ទនាយ៉ាងមានន័យ ពន្លឿនការស្តាប់→និយាយ→អាន→ស្គាល់ពាក្យ→សសេរអោយរីកចម្រើន សន្សំការបញ្ចូល"ការស្តាប់"អោយបានច្រើន អាចនិទានរឿងសារជាថ្មី សូត្រ ច្រៀងនិងប្រាស្រ័យទាក់ទងទៅវិញទៅមកបានយ៉ាងងាយ លើកកម្ពស់ការចូលរួមភាសានិយាយក្នុងថ្នាក់ សមត្ថភាពស្តាប់និងនិយាយយ៉ាងល្អពិសេស។

បរិយាកាសរៀនសូត្រតាមស្ថានការណ៍ជាភាសាអង់គ្លេសសុទ្ធ

ដើម្បីកសាងសមត្ថភាពភាសាអង់គ្លេសអោយមានប្រសិទ្ធិភាព ត្រូវអោយកុមារឧស្សាហ៍នៅជាមួយភាសាអង់គ្លេស ធ្វើអោយភាសាអង់គ្លេសក្លាយជាផ្នែកមួយនៃការរស់នៅដោយឯកឯង ទើបអាចស្រលាញ់ចូលចិត្តរៀនភាសាអង់គ្លេស។

ការរៀបចំកន្លែងអង្គុយជាអក្សរU ថ្នាក់តូច ការប្រាស្រ័យទាក់ទងគ្មានគំលាត

ការរៀបចំកន្លែងអង្គុយជាអក្សរU ធ្វើអោយកុមារនិមួយៗសុទ្ធតែក្លាយទៅជាតួឯកនៅក្នុងថ្នាក់រៀន គ្រូមិនត្រឹមតែអាចពិនិត្យពីការរៀនសូត្រខុសពីគ្នារបស់កុមារម្នាក់ៗបានយ៉ាងគ្រប់ជ្រុងជ្រោយឡើយ ថែមទាំងរក្សានូវការប្រាស្រ័យទាក់ទងនិងអន្តរកម្មទ្វេភាគីរវាងគ្រូនិងសិស្សបានយ៉ាងមានប្រសិទ្ធិភាព បង្ហាញនូវលទ្ធផលរៀនសូត្រយ៉ាងល្អនៅក្នុងទីកន្លែងរៀនសូត្រដែលមានកម្រិត។

រាយនាមសេវាកម្ម

សៀវភៅទំនាក់ទំនងគ្រួសារ

កត់ទុកនូវការវិឌ្ឍន៍នៃមេរៀន ស្ថានភាពសិក្សា ខ្លឹមសារកិច្ចការ លទ្ធផលការធ្វើតេស្តQuiz​​ -ល-ទាំងស្រុង ជួយអោយអាណាព្យាបាលស្វែងយល់ពីការបំពេញកាតព្វកិច្ចការរៀនសូត្រគ្រប់ពេលរបស់កុមារ អាណាព្យាបាលក៏អាចធ្វើអោយគ្រូក្តាប់បាននូវស្ថានភាពរំលឹកមេរៀននៅផ្ទះរបស់កុមារតាមរយៈសៀវភៅទំនាក់ទំនង សម្រេចបានការប្រាស្រ័យទាក់ទងទ្វេភាគី ការបង្រៀនមិនមានកំហុសឆ្គង។

ការប្រលងតាមជំពូក /ចំណោទសំនួរតាមពេលកំណត់

ដើម្បីសម្រេចគោលការណ៍បង្រៀននិងសមិទ្ធផលរៀនសូត្រនាជំពូកនិមួយៗ កម្មវិធីសិក្សាសុទ្ធតែរៀបចំការប្រលងតាមជំពូក រួចបន្ថែមចំណោទសំនួរតាមពេលកំណត់៤ដងក្នុងមួយកម្រិត ដើម្បីត្រួតពិនិត្យសមិទ្ធផលរៀនសូត្ររបស់កុមារ។

ប្រលងឡើងថ្នាក់់

មុនពេលបញ្ចប់កម្មវិធីសិក្សានៃកម្រិតនិមួយៗ សុទ្ធតែត្រូវឆ្លងកាត់ការប្រលងសសេរយ៉ាងតឹងរឹងនិងការប្រលងផ្ទាល់មាត់មួយទល់នឹងមួយ ដើម្បីប្រាកដថាកុមារពិតជាសូត្រស្ទាត់គ្រប់ទិដ្ឋភាពនៃកម្រិតនោះរួចទើបឡើងថ្នាក់។ ជនដែលទទួលបានពិន្ទុគ្រប់ នឹងទទួលបានវិញ្ញាប័ត្រឡើងថ្នាក់ជាការលើកទឹកចិត្ត។

តេស្តវាក្យស័ព្ទ

វាក្យស័ព្ទគឺជាសមត្ថភាពគ្រឹះនៃការរៀនភាសាអង់គ្លេស មុនពេលបញ្ចប់កម្មវិធីសិក្សានៃកម្រិតនិមួយៗ តម្រូវអោយកុមារយកវាក្យស័ព្ទទាំងអស់មកចងចាំអោយស្ទាត់ បង្កើតនូវធនាគារវាក្យស័ព្ទដែលពេលលេញ។

ការហ្វឹកហាត់សមត្ថភាពការស្តាប់/ការអាន

ដើម្បីធ្វើអោយសមត្ថភាពការស្តាប់ និយាយ អាន សរសេររីកចម្រើនទន្ទឹមគ្នា កម្មវិធីសិក្សាគ្របបន្ថែមលើសមត្ថភាពស្តាប់និងហ្វឹកហាត់អំនាន ធ្វើអោយកុមារកសាងបរិយាកាសភាសាអង់គ្លេសសុទ្ធទោះបីជានៅផ្ទះក៏ដោយ។

ការបង្ហាត់ក្រៅម៉ោងសិក្សា

នៅពេលដែលកុមារជួបប្រទះការលំបាកក្នុងការរៀនសូត្រឬលទ្ធផលប្រលងត្រូវតែពង្រឹងបន្ថែម យើងខ្ញុំនឹងរៀបចំការបង្ហាត់ក្រៅម៉ោងរៀន ជួយកុមារយ៉ាងសកម្មដើម្បីរំដោះពួកគេពីចំនុចខ្សោយនៃការរៀនសូត្រ។

ការហ្វឹកហ្វឺនគ្រូបង្រៀន

1.

ជាប់ចូលវគ្គជ្រើសរើសដំបូង

2.

ឆ្លងកាត់ការប្រកួតជ្រើសរើសកម្រិតផ្នែកស្តាប់ និយាយ អាន សសេរ ដ៏តឹងរឹងបានយ៉ាងរលូនទើបអាចបន្តចូលក្នុងដំណាក់កាលហ្វឹកហ្វឺន

3.

យើងខ្ញុំមិនត្រឹមតែបង្វិកជំនាញបង្រៀនដែលមានឧត្តមភាពនោះទេ ហើយក៏ផ្សព្វផ្សាយនូវផ្នត់គំនិតបង្រៀនដែលប្រាកដត្រឹមត្រូវផងដែរ

4.

ក្រោយពីទទួលបានការហ្វឹកហ្វឺនខាងលើ ទើបអាចចូលដល់ដំណាក់កាលសាកល្បង

5.

យើងខ្ញុំសង្កេតពីភាពលម្អិត ភាពអំណត់ ស្មារតីទំនួលខុសត្រូវនិងយតិភាពរបស់គ្រូបង្រៀនយ៉ាងម៉ត់ចត់

6.

ឆ្លងការប្រកួតជ្រើសរើសជាច្រើនដំណាក់ខាងលើ បុគ្គលដែលមានទេពកោសល្យយ៉ាងឧត្តមទើបជាគ្រូបង្រៀនJoyដែលយើងខ្ញុំទទួលស្គាល់