ខ្ញុំយល់ព្រមអោយក្រុមហ៊ុនJOY Enterprises Organization(ខាងក្រោមហៅថាJOY)និងក្រុមហ៊ុនសាខាJOY ភាគីទីបីដែលត្រូវបានJOYទទួលចាត់តាំងចាត់ចែងការងារអោយប្រមូល ដំណើរការទិន្នន័យកុំព្យូទ័រ ប្រើប្រាស់ឯកសារទំនាក់ទំនងបុគ្គលរបស់ខ្ញុំ សមាជិកក្រុមហ៊ុន បុគ្គលិកនឹងភាគីទីបីដែលទទួលបានការយល់ព្រមលើសិទ្ធិទាំងស្រុងអោយប្រើប្រាស់ឯកសារទំនាក់ទំនងបុគ្គលរបស់ខ្ញុំ ជនទំាងលើត្រូវប្រកាន់ភ្ជាប់កាតព្វកិច្ចរក្សាការសម្ងាត់ដែលJOYបានកំណត់។
ខ្ញុំបានដឹងច្បាស់ក៏ដូចជាយល់ព្រមអោយJOYប្រមូលទិន្នន័យបុគ្គល ថាអាចនឹងប្រើប្រាស់លើផលិតផល សេវាកម្មនិងពត៌មានទីផ្សារនានាដែលJOYគិតថាសាកសមនិងស្របនឹងតម្រូវការរួចបានផ្ញើរមកអោយខ្ញុំ។ JOYក៏អាចនឹងអញ្ជើញខ្ញុំផ្ទាល់អោយចូលរួមក្នុងការស្រាវជ្រាវផ្នែកទីផ្សារ ការស្រាវជ្រាវយោបល់ និងពត៌មានផ្សព្វផ្សាយផ្សេងៗដែលខ្ញុំប្រហែលជាធ្លាប់ជ្រើសរើសថាចង់ទទួលបានពត៌មានទាំងនោះតាមរយៈអ៊ីម៉ែល។ ប្រសិនបើខ្ញុំលែងចង់ទទួលបានលិខិតឬពត៌មានផ្សព្វផ្សាយទាំងនោះតាមរយៈអ៊ីម៉ែល ក៏អាចជ្រើសរើសបញ្ឍប់ការទទួលពត៌មានទំាងនោះបានគ្រប់ពេលវេលា។
JOYនឹងប្រើជំហាននាៗដែលអាចធ្វើទៅរួច ដើម្បីធានាថានឹងមិនរក្សាទិន្នន័យបុគ្គលរបស់ខ្ញុំលើសពីរយៈកាលដែលត្រូវការ រីឯក្រុមហ៊ុនក៏នឹងប្រកាន់ភ្ជាប់គោរពតាមច្បាប់កំណត់ទាក់ទងនឹងការរក្សាទិន្នន័យសមាសភាគបុគ្គលទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា។